ការណែនាំអំពីកាស៊ីណូអនឡាញក្នុងប្រទេសកម្ពុជា – គេហទំព័រកំពូល និងប្រាក់រង្វាន់ 2024
ឧស្សាហ៍កម្មល្បែងនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមមានប្រហែលជានៅពេលដែលប្រទេសកម្ពុជាយើងបានទទួលឯករាជ្យឡើងវិញ ជាការពិតណាស មានមនុស្សជាច្រើនកំពុងមកកាន់ខេត្តសៀមរាបដើម្បីទស្សនាអង្គរវត្ត ទោះជាយ៉ាងណាក៏ដោយ មានទេសចរណ៍ដទៃៗផ្សេងទៀតជាច្រើនបានមកក៏ព្រោះតែកាស៊ីណូទាំងឡាយស្របច្បាប់របស់យើងផងដែរ ។
ទីក្រុងព្រះសីហនុមានឆ្នេរខ្សាច់នានាដ៏ស្រស់ល្អបំព្រង។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាការពិតនៃទីកន្លែងជាច្រើននៅអាស៊ីអាគ្នេយ៍។ បញ្ហាដែលខុសគ្នាខ្លាំងគឺថាទីក្រុងព្រះសីហនុមានកាស៊ីណូចំនួន ៧ ។ យើងក៏មានណាហ្គាវើលនៅទីក្រុងភ្នំពេញផងដែរ និងទីប្រជុំជនតាមព្រំដែនចំនួនពីរដែលមានកាស៊ីណូមួយចំនួន ដូចជាបាវិតនៅតាមបណ្តោយព្រំប្រទល់ប្រទេសវៀតណាម និងប៉ោយប៉ែតនៅតាមព្រំប្រទល់ជាមួយនឹងប្រទេសថៃ ។
នៅក្នុងអត្ថបទនេះ ខ្ញុំនឹងរាយការណ៍ប្រវត្តិសាស្រ្តនេះ ច្បាប់របស់យើង ហើយនឹងទីកន្លែងលែងល្បែងនៅលើបណ្តាញអ៊ីនធើណែត ផងដែរ។
កាស៊ីណូអនឡាញល្អបំផុតនៅកម្ពុជា 2024
ភាសា
- +7
ល្បឿនទូទាត់ជាមធ្យម
0 – 24 Hoursភាសា
- +4
ល្បឿនទូទាត់ជាមធ្យម
0 – 24 Hoursភាសា
- +10
ល្បឿនទូទាត់ជាមធ្យម
0 – 24 Hoursភាសា
- +5
ល្បឿនទូទាត់ជាមធ្យម
12 – 72 Hoursភាសា
- +39
ល្បឿនទូទាត់ជាមធ្យម
0 – 24 Hoursខុសច្បាប់សម្រាប់អ្នករស់នៅក្នុងស្រុក
របស់ខ្លួននៅក្នុងឆ្នាំ១៩៩៣។កាស៊ីណូត្រូវបានគេហាមឃាត់នៅក្នុងកំឡុងពេលរបបសាធារណៈរដ្ឋខ្មែរដែលដឹកនាំដោយលោក លុន នល់ (ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥) របបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត(១៩៧០ – ១៩៧៩)និងក្នុងកំឡុងពេលរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជាដែលគ្របគ្រងដាយវៀតណាម(១៩៧៩ – ១៩៨៩)។ របបទាំងនោះគឺជារយៈពេលនៅក្នុងប្រវត្តិសាស្រ្តខែ្មរ ដែលមានមនុស្សជាច្រើនចង់បំភ្លេចចោល ។
សព្វថ្ងៃនេះ សារៈមន្ទីរ និងវត្ថុបុរាណទាំងឡាយដែលនៅរាយប៉ាយគឺជាសញ្ញាតែមួយគត់នៃអ្វីៗដែលបានកើតមានឡើងនៅក្នុងសម័យទាំងនោះ ។ ប្រទេសរបស់យើងភាគច្រើនមានសុវត្ថិភាពបំផុត ហើយវិស័យទេសចរណ៍កំពុងតែមានការរីកចំរើនយ៉ាងឆាប់រហ័ស ។ ចំនួនអ្នកទេសចរដែលបានមក ទស្សនាបានកើនឡើងពីចំនួន ១១៨.១៨៣ក្នុងឆ្នាំ ១៩៩៣ ដល់២៨៦.៥២៤ក្នុងឆ្នាំ ១៩៩៨ ហើយពីចំនួន ៧០១.០១៤នៅក្នុងឆ្នាំ២០០៣ ដល់២.១២៥.៤៦៥នៅក្នុងឆ្នាំ ២០០៨ និងមានការកើនឡើងរហូតដល់ ៣.៥៨៤.៣០៧ នៅក្នុងឆ្នាំ២០១២ ។
ពីដំបូង រដ្ឋាភិបាលរបស់យើងមានគោលបំណងប្រើកាស៊ីណូដើម្បីគាំទ្រសេដ្ឋកិច្ចរបស់យើង ។ នៅពេលនេះ ពួកគេក៏ជឿថា វាក៏នឹងបង្ហាញពិភពលោកថាប្រទេសរបស់យើងបានទទួលរងនូវការផ្លាស់ប្តូរ ដ៏ធំ ហើយថាយើងលែងត្រូវបានគ្រប់គ្រងដោយរបបមួយដែលមានការគាបសង្កត់ទៀតហើយ ។ ទោះជាយ៉ាងណាវាមិនមែនយូរទេ មុនពេលរដ្ឋាភិបាលបានផ្លាស់ប្តូរចិត្តគំនិតរបស់ពួកគេ ។
ច្បាប់លេងល្បែងស៊ីសងបច្ចុប្បន្នរបស់យើងគឺក្រមចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ការបង្រ្កាបលើការល្បែងស៊ីសង ។ ក្នុងចំណោមបញ្ហាផ្សេងៗទៀត ច្បាប់នេះធ្វើឱ្យការលេងល្បែងស៊ីសងជាបទឧក្រិដ្ឋ ហើយចែងការផ្តន្ទាទោសដូចត្រូវបានដកស្រង់ខាងក្រោម ។
ជនណាដែលលែងល្បែងស៊ីសងនឹងត្រូវទទួលរងនូវការផាកពិន័យពីដប់ពាន់ (១០.០០០) រៀល ទៅហាសិបពាន់ (៥០.០០០) រៀល ឬដាក់ពន្ធនាគារពីមួយ (១) មួយសប្តាហ៍ទៅមួយ (១) ខែ ។
ជនល្មើសដដែលៗនឹងត្រូវពិន័យពីហាសិបពាន់ (៥០.០០០) រៀលទៅប្រាំរយពាន់ (៥០០.០០០) រៀលបូកនឹងជាប់ពន្ធនាគារពីមួយ (១) ខែទៅមួយ (១) ឆ្នាំ។
សព្វថ្ងៃនេះច្បាប់នេះគឺនៅតែមានប្រសិទ្ធិភាព ប៉ុន្តែមិនអនុវត្តចំពោះអ្នកកាន់លិខិតឆ្លងដែនបរទេសដែលប្រើប្រាស់កាស៊ីណូដែលបានអនុម័តដោយរដ្ឋាភិបាលឡើយ ។ តាមទ្រឹស្តី កាស៊ីណូទាំងនេះត្រូវបានបើកសម្រាប់តែជនជាតិបារាំង (ជនបរទេស) ។ ទោះជាយ៉ាងណា ការពិតជាក់ស្តែង គោលនយោបាយ “មិនមែនអ្នកស្រុក ” គឺមានតែនៅក្នុងកន្លែងដែលសម្រាប់ធ្វើឱ្យមន្រ្តីរដ្ឋាភិបាលសប្បាយរីករាយប៉ុណ្ណោះ ។ ក្នុងការអនុវត្តជាក់ស្តែង យើងអាចលេងល្បែងស៊ីសងទាំងអស់នូវអ្វីៗដែលយើងចង់លេង ។នៅណាហ្គាវើល( NagaWorld) ការលេងល្បែង ដោយជនជាតិកម្ពុជាគឺស្ទើរគ្មានគ្រោះថ្នាក់ឡើយ ។ រីឯនៅប៉ោយប៉ែតឯណោះវិញ ស្ថានភាពគឺខុសគ្នាបន្តិច ។ អ្នកមានទ្រព្យធនក្នុងស្រុកមិនមានបញ្ហាអ្វីនោះទេប៉ុន្តែអ្នកដែលរកបានប្រាក់ចំណូលទាប ដូចជាអ្នករត់រឺម៉កម៉ូតូជាញឹកញាប់ត្រូវបានឃ្លាំមើលដោយប៉ូលីស ។ រាល់ការឈ្នះរង្វាន់ធំណាមួយអាចបណ្តាលឲ្យមានការផាកពិន័យពី៦០ ទៅ ៩០ភាគរយ ដែលត្រូវតែបង់ប្រាក់ភ្លាមៗ ។
មុនពេលខ្ញុំនិយាយអំពីច្បាប់ និងឧស្សហកម្មទេសចរណ៍របស់យើង ខ្ញុំនឹងពន្យល់អំពីការភ្នាល់លើ បណ្តាញអ៊ីនធើណែត ។
កាស៊ីណូលើបណ្តាញអ៊ីនធើណែតខែ្មរ
ដោយសារការលេងល្បែងស៊ីសងនៅទីនេះ តាមទ្រឹស្តី គឺខុសច្បាប់សម្រាប់ប្រជាជនកម្ពុជា មានឱកាសដែលយើងមិនទទួលបានការបង់ប្រាក់ នៅពេលដែលយើងឈ្នះរង្វាន់ធំ ។ យើងកំពុងបំពានច្បាប់ដោយលេងល្បែងដោយលុយពិតប្រាកដ ដូច្នេះមិនមានអ្វីដែលយើងអាចធ្វើបាន ប្រសិនបើកាស៊ីណូបដិសេធមិនបង់ប្រាក់ឱ្យពួកយើងនោះ ។ យើងក៏មិនអាចទៅរកប៉ូលីសផងដែរ ។
នៅពេលនិយាយដល់រឿងកាស៊ីណូលើបណ្តាញអ៊ីនធើណែត យើងមានការព្រួយបារម្ភដូចគ្នានេះដែរ ។ ទោះ ជាយ៉ាងណា យើងក៏ត្រូវតែព្រួយបារម្ភ ថាតើល្បែងនានាមានភាពយុត្តិធម៌ឬយ៉ាងណា ដោយសារតែគេហទំព័រដែលមាននៅក្នុងប្រទេសកម្ពុជាស្ទើរតែពុំមានច្បាច់គ្រប់គ្រងទាំងស្រុង ។
បើតាមយោបល់របស់ខ្ញុំផ្ទាល់ខ្ញុំជៀជាក់ថា នរណាម្នាក់ដែលអាចអានភាសាអង់គ្លេសកម្រិតមូលដ្ឋានគួរតែអាចលេងនៅលើគេហទំព័រដែលបានរៀបរាប់ខាងក្រោមនេះបាន ។ ក្រុមហ៊ុនទាំងអស់នេះមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK) ឬនៅតំបន់ជីប្រាលតា( Gibraltar )ដែលជាទឹកដីរបស់ពួកគេនៅឯបរទេស ។
Gibraltar គឺជាទីកន្លែងមួយក្នុងចំណោមទីកន្លែងនៃគណៈកម្មការល្បែងស៊ីសងចំណាស់ជាងគេបំផុត – GRA (អាជ្ញាធរនិយតករ Gibraltar) ។ វាគឺជាទីកន្លែងដែលក្រុមហ៊ុនភ្នាល់ល្បែងចក្រភពអង់គ្លេសបានបើកកាស៊ីណូលើបណ្តាញអ៊ីនធើណែតលើកដំបូងក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០ ។ ក្នុងឆ្នាំ ២០០៥ ចក្រភពអង់គ្លេសបានចាប់ផ្តើមគណៈកម្មការផ្ទាល់របស់ខ្លួនដែលយកគំរូតាម GRA របស់ Gibraltar ។
គណៈកម្មការល្បែងផ្តល់នូវអាជ្ញាប័ណ្ណដល់កាស៊ីណូលើបណ្តាញអ៊ីនធើណែត ។ ទោះជាយ៉ាងណាក្តី មុនពេលពួកគេអនុម័តលើអាជ្ញាប័ណ្ណនេះ ពួកគេត្រូវធ្វើសវនកម្មទៅលើកម្មវិធី(software)ជាមុនសិន ដើម្បីធានាបានថាល្បែងនានាមានភាពយុត្តិធម៌ ។ ប្រសិនបើពួកគេបានរកឃើញភស្តុតាងនៃល្បែងដែលប្រើមធ្យោបាយមិនសុច្ចរិត ឬមិនស្មោះត្រង់ណាមួយនោះ ពួកគេនឹងមិនផ្តល់អាជ្ញាប័ណ្ណឱ្យនោះទេ ។ លើសពីនេះទៀត ពួកគេធ្វើតេស្តកម្មវិធីឡើងវិញជាបន្តបន្ទាប់ ដើម្បីធានាថាអ្វីគ្រប់យ៉ាងមានរបៀបរៀបរយ ។ ដោយសារតែហេតុនេះហើយ ក្រុមហ៊ុនទាំងឡាយដែលទទួលបានអាជ្ញាប័ណ្ណល្បែងពី GRA មានសុវត្ថិភាពក្នុងការប្រើប្រាស់ ។
ការដាក់ប្រាក់ក្នុងគណនីរបស់អ្នក
ការដាក់ប្រាក់ជាមួយបណ្តាកាស៊ីណូនៅចក្រភពអង់គ្លេសអាចប្រឈមជាមួយបញ្ហា ។ ពួកគេមិនទទួល យកប័ណ្ណឥណទាន(credit card) ប័ណ្ណឥណពន្ធ(debit card) ឬការផ្ទេរតាមធនាគារពីប្រទេសកម្ពុជានោះទេ ។ ជំនួសវិញ យើងត្រូវការប្រើប្រព័ន្ធកាបូបអេឡិចត្រូនិច (eWallet) ដែលដំណើរការដូចគ្នានឹង PayPal ដែរ។
សម្រាប់ចំណុចនេះការប្រើប្រាស់ www.skrill.com គឺជាការល្អជាងគេបំផុត ។ អ្នកនឹងត្រូវបើកគណនី Skrill មួយ ហើយដាក់ប្រាក់ទៅក្នុងគណនីរបស់ដោយផ្ញើប្រាក់តាមការផ្ទេរអេឡិចត្រូនិក ។ នៅពេលអ្នកមានប្រាក់នៅក្នុងគណនី Skrill របស់អ្នក ពេលនោះអ្នកអាចប្រើវាដើម្បីដាក់ប្រាក់នៅគេហទំព័រភ្នាល់លើបណ្តាញអ៊ីនធើណែតណាមួយ ក៏បាន ។
ប្រសិនបើអ្នកចង់ដកប្រាក់ អ្នកអាចស្នើសុំ ដកប្រាក់ (cashout) ទៅក្នុងគណនី Skrill របស់អ្នកនៅពេលណាក៏បាន ។ បន្ទាប់មក អ្នកអាចដកប្រាក់ពី Skrill ដោយផ្ទាល់ទៅក្នុងគណនីធនាគារនៅកម្ពុជារបស់អ្នក ។
ការប្រើប្រាស់ Mansion88
www.m88.comគឺជាជម្រើសមួយផ្សេងទៀតដែលអាចត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា ។ ពួកគេ ទទួលអាជ្ញាប័ណ្ណនៅក្នុងប្រទេសហ្វីលីពីន ។ M88 គាំទ្រជាភាសាខ្មែរ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់វិធីសាស្រ្តធនាគារ ។ ជម្រើសដាក់ប្រាក់ដែលត្រូវបានប្រើប្រាស់ជាទូទៅបំផុត គឺជាការផ្ទេរដោយផ្ទាល់ដែលអាចធ្វើឡើងនៅលើបណ្ដាញអ៊ីនធើណែត ។ វាដំណើរការដូចគ្នាបេះបិទទៅនឹងមធ្យោបាយនៃការផ្ទេរពីធនាគាដទៃណាមួយ នៅពេលអ្នកនឹងត្រូវបានផ្ញើប្រាក់ទៅក្នុងគណនីធនាគារមួយផ្សេងទៀតនៅកម្ពុជា ។ ជម្រើសទីពីរគឺការប្រើប័ណ្ណប្រាក់វីង( Wing) ។ ប័ណ្ណទាំងនេះអាចទិញបាននៅតាមហាងនានានៅទូទាំងប្រទេសក៏ដូចជានៅលើបណ្ដាញអ៊ីនធើណែត ឬជាមួយទូរស័ព្ទចល័តផងដែរ ។
ដោយហេតុថា យើងបានក្រឡេកមើលលើការលេងលើបណ្តាញអ៊ីនធើណែត រួចមកហើយខ្ញុំនឹងត្រឡប់មកពិភាក្សាអំពីប្រវត្តិឧស្សាហកម្មនេះនៅក្នុងប្រទេសកម្ពុជា ។
ប្រទេសកម្ពុជា – រាជធានីកាស៊ីណូនៃអាស៊ីអាគ្នេយ៍
ដូចដែលខ្ញុំបានរៀបរាប់រួចមកហើយ នៅឆ្នាំ១៩៩៣ ព្រះរាជាណាចក្ររបស់យើងដែលបានធ្វើកំណែទម្រង់ថ្មី បានផ្តល់អាជ្ញាប័ណ្ណឱ្យកាស៊ីណូជាច្រើន ទោះជាយ៉ាងណា ក្រោយមកនៅដើម ឆ្នាំ ១៩៩៦ បានប្រកាសការលេងល្បែងស៊ីសងថាខុសច្បាប់ ។ ទោះជាយ៉ាងណាក្តី គ្រឺះស្ថានមួយចំនួនត្រូវបានគេអនុញ្ញាតឱ្យបន្ត ។ កាស៊ីណូដ៏ល្បីល្បាញបំផុត ហើយប្រហែលជាមានតែមួយប៉ុណ្ណោះដែលស្របច្បាប់គឺរមណីយដ្ឋានណាហ្គា( Naga) ។
ណាហ្គាវើល (NagaWorld)
នៅឆ្នាំ ១៩៩៤ រដ្ឋាភិបាលរបស់យើងបានដេញថ្លៃសម្រាប់សិទ្ធិក្នុងការសាងសង់កាស៊ីណូនៅឆ្ងាយពីមាត់សមុទ្រក្រុងព្រះសីហនុចម្ងាយ៨០០ ម៉ែត្រពីឆ្នេរ នៅលើកោះណាហ្គា ។ ក្រុមហ៊ុនអភិវឌ្ឍម៉ាឡេស៊ី អារីស្តុន(Ariston Sdn Bnd) របស់លីបខុងចិន( Lip Keong Chen) បានឈ្នះការដេញថ្លៃនេះ ។ ពួកគេបានយល់ព្រមជាមួយការវិនិយោគបន្ថែមទៀតប្រមាណ ១ ពាន់លានដុល្លារ (គិតជាដុល្លារអាមេរិក) ។ Ariston បានប្រមូលប្រាក់យ៉ាងច្រើនពីរដ្ឋាភិបាលម៉ាឡេស៊ី ។ ពួកគេបំពេញមុខងារជាអ្នកវិនិយោគិន ដោយសារ ពួកគេមានអារម្មណ៍ថាការឆ្លងកាត់ស្លាកស្នាមសង្គ្រាមយ៉ាងធ្ងន់ធ្ងរពីអតីតកាលរយៈពេលពីរទសវត្សមុននេះ គឺមិនមែនគ្រាន់តែល្អសម្រាប់ប្រទេសរបស់យើងនោះទេ ប៉ុន្តែសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ ។
នៅឆ្នាំ ១៩៩៥ រដ្ឋាភិបាលរបស់យើងបានផ្តល់ឱ្យ Ariston នូវអាជ្ញាប័ណ្ណផ្តាច់មុខរយៈពេល២០ ឆ្នាំក្នុងការ ធ្វើប្រតិបត្តិការកាស៊ីណូអណ្តែតទឹកដែលចូលចតនៅក្នុងរាជធានីភ្នំពេញរបស់យើង ។ បន្ទាប់មក ពួកគេបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធណាហ្គាខប( NagaCorp) ហើយបានដាក់ឈ្មោះជារមណីយដ្ឋានកាស៊ីណូណាហ្គា ។ វាមានទីតាំងនៅមិនឆ្ងាយពីមាត់ទន្លេក្នុងរាជធានីភ្នំពេញប៉ុន្មាននោះទេ ហើយមានតុល្បែងពិសេសចំនួន៤៣ និងម៉ាស៊ីនលេងល្បែងស៊ីសងចំនួន ៥០ ។ នេះគឺជាការចាប់ផ្តើមនៃការលេងល្បែងស៊ីសងទំនើបនៅក្នុងប្រទេសរបស់យើង ។
ទោះជាយ៉ាងណាក្តី ថ្វីបើអាជ្ញាប័ណ្ណផ្តាច់មុខត្រូវបានផ្ដល់ឱ្យទៅ Ariston នៅឆ្នាំ ១៩៩៨ កាស៊ីណូបានបាចសាចទូទាំងរាជធានីភ្នំពេញ ។ នេះនាំឱ្យមានការប្ដឹងផ្តល់ជាបន្តបន្ទាប់ដោយ NagaCorp ដែលគិតថា កិច្ចសន្យា២០ ឆ្នាំរបស់ពួកគេត្រូវបានគេរំលោភបំពាន ។ នៅឆ្នាំ១៩៩៩ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានផ្ដល់ឱ្យប្រតិបត្តិករផ្សេងៗទៀតទាំងឡាយនូវសេចក្តីជូនដំណឹង រយៈ ៦ ខែ ។ នៅពេលរយៈពេលនោះត្រូវបានបញ្ចប់ ក្រុមហ៊ុនដទៃៗផ្សេងទៀតក្រៅពីណាហ្គាដែត្រូវបានរកឃើញថាប្រតិបត្ដិការក្នុងចម្ងាយ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនឹងត្រូវបានកាត់ទោស ។ ក្រោយមក NagaCorp បានត្រូវបានផ្តល់សិទ្ធិឱ្យបើកនូវអចលនទ្រព្យដែលមានមូលនៅលើដីដ៏ប្រណិត ដែលពួកគេមានប្រតិបត្តិការនាពេលបច្ចុប្បន្ននេះ ហៅថាណាហ្គាវើល (NagaWorld)។
ណាហ្គាវើលគឺជាកន្លែងលេងល្បែងស្របច្បាប់តែមួយគត់នៅក្នុងរាជធានីភ្នំពេញ និងទាក់ទាញអ្នកទេសចរមកពីទូទាំងតំបន់អាស៊ី
បច្ចុប្បន្នណាហ្គាវើលមានទីតាំងស្ថិតនៅខាងក្រៅត្រឹមតែ៤គីឡូម៉ែត្រពីកណ្តាលទីក្រុងនៅជាប់នឹងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង១គីឡូម៉ែត្រពីព្រះបរមរាជវាំង ។ វាមាន ៦៦០ បន្ទប់សណ្ឋាគារ ភោជនីយដ្ឋាន ១៥ ស្ប៉ាមួយ ក្លិបរាត្រីមួយយប់ ម៉ាស៊ីនភ្នាល់ចំនួន ១៥០០ និងតុល្បែង ចំនួន ១៧០ ដែលមាននៅក្នុងទំហំដីរបស់ខ្លួន ១៤២០០ ម៉ែត្រការ៉េ ។ មានផែនការនៅហ្នឹងកន្លែងដើម្បីពង្រីកអចលនទ្រព្យជាបន្ថែមទៀតផងដែរ ។
កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងនៅចុងឆ្នាំ២០១២ សម្រាប់ការពង្រីកណាហ្គាវើលដែលមានទឹកប្រាក់ចំនួន ៣៦៩ លានដុល្លារ (គិតជាដុល្លារអាមេរិក) មានឈ្មោះថា Naga2 ។ វាត្រូវបានគេរំពឹងថានឹងបើកនៅ ដើមឆ្នាំ២០១៦ ។ វានឹងរួមបញ្ចូលបន្ថែមនូវ បន្ទប់ចំនួន ១០៣៣ និងបន្ទប់ធំពិសេសចំនួន៥០ (VIP Suites) ។ វាក៏នឹងរួមបញ្ចូលរហូតដល់ទៅតុល្បែងចំនួន ៣០០ តុ ម៉ាស៊ីនចំនួន ៥០០ គ្រឿង និងផ្លូវក្រោមដីជាមួយហាងទំនិញលក់រាយបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប ដែលតភ្ជាប់អចលទ្រព្យទាំងពីរ បូករួមទាំងរោងមហោស្របភាពយន្ត និងមានអ្វីៗជាច្រើនទៀតផងដែរ ។
ការគ្របដណ្តប់លើទីផ្សារកម្ពុជារបស់ពួកនឹងមិនបញ្ចប់នៅពេលណាមួយឆាប់ៗនេះទេ ។ ពួកគេបានកាន់សិទ្ធិផ្តាច់មុខក្នុងការផ្តល់នូវល្បែងស៊ីសងនៅក្នុងចម្ងាយ ២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញរហូតដល់ឆ្នាំ ២០៣៥ ។ ពួកគេក៏បានកាន់កាប់កិច្ចសន្យាជួល និងអាជ្ញាប័ណ្ណលើណាហ្គាវើល និងNaga2 រហូតដល់ឆ្នាំ ២០៦៥ផងដែរ ។ ទាំងពីរនេះបានមកដោយសារលទ្ធផលនៃការចរចារដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០០៥ ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ពួកគេបានប្រគល់នូវផលប្រយោជន៍របស់ពួកគេនៅក្នុងរមណីយដ្ឋានកោះណាហ្គា និងព្រលានយន្តហោះខេត្តព្រះសីហនុទៅឱ្យរដ្ឋាភិបាលវិញ ។
ក្រុងព្រះសីហនុ
ពីដំបូង វាត្រូវបានគ្រោងទុកសម្រាប់ក្រុងព្រះសីហនុឱ្យជាទីតាំងតែមួយគត់សម្រាប់កាស៊ីណូនៅក្នុងប្រទេសរបស់យើង ។ WikiTravel: Sinhanoukville ប្រាប់បន្តិចនៃតំបន់នេះគឺការចាប់ផ្តើមសោកនាដកម្មមួយ នៅក្នុងអតីតកាល ប៉ុន្តែពេលបច្ចុប្បន្ននេះគឺល្អបំផុត ។ ទេសចរណ៍ទៅកាន់ខេត្តព្រះសីហនុគឺកំពុងរីកចំរើន ហើយវាជាការកន្លែងមួយក្នុងចំនោមកន្លែងល្បីៗសម្រាប់ការរស់នៅរបស់ជនបរទេសដែលលេងបៀផែ( Poker) លើបណ្តាញអិនធើណែតនៅក្នុងប្រទេសកម្ពុជា ។ ខ្ញុំចាត់ទុកការលេងល្បែងស៊ីសងនៅតំបន់នេះជាឧស្សាហកម្មមួយកំពុងរីកលូតលាស់ ដោយសារតែរដ្ឋាភិបាលពឹងផ្អែកលើវាយ៉ាងខ្លាំងសំរាប់ វិស័យទេសចរណ៍ ។
អចលនទ្រព្យនានាដែល ខ្ញុំដឹងអំពីក្រុងព្រះសីហនុគឺមានដូចខាងក្រោម៖
- កាស៊ីណូ Queenco (អតីត សណ្ឋាគារឆ្នេរជ័យជំនះ)គឺប្រហែលជា “មានតម្លៃល្អបំផុត” នៅក្នុងប្រទេសកម្ពុជា ។ វាមានទីតាំងស្ថិតនៅចំពីលើឆ្នេរជ័យជំនះ ហើយអ្នកអាចទទួលបានតុមួយនិងកម្ម៉ង់អាហារនៅលើឆ្នេរដែរផងដែរ ។ បន្ទប់អាចត្រូវបានកក់ជាញឹកញាប់ក្នុងតម្លៃ ៣៥ដុល្លារ ក្នុងមួយយប់ ឬតិចជាងនេះនៅពេលកក់លើអ៊ីនធើណែត។ នៅទីនេះអ្នកនឹងរកឃើញការភ្នាល់ការប្រណាំងសេះបន្តផ្ទាល់ តុល្បែង និងម៉ាស៊ីនល្បែង ។ វាបើកដំណើរការជារៀងរហូត ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ។ ដើម្បីស្វែងយល់បន្ថែម ឬដើម្បីកក់ អ្នកអាចចូលទស្សនាគេហទំព័ររបស់ពួកគេ queencoasia.com
- • សណ្ឋាគារសមុទ្រមាសនិងកាស៊ីណូ (Golden Sea Hotel & Casino) គឺជាអចលនទ្រព្យដ៏ល្អប្រណីតថ្មីមួយដែលមានទីតាំងស្ថិតនៅលើផ្លូវឯករាជ្យ សង្កាត់ទី ៣ ក្រុងព្រះសីហនុ ប្រទេសកម្ពុជា ។ នេះគឺថ្លៃបន្តិចសម្រាប់តំបន់ ប៉ុន្តែវាល្អស្អាតណាស់ ។ ពួកគេផ្តល់នូវម៉ាស៊ីនស៊កកាក់ blackjack និងរ៉ូឡែត (roulette) ។ ក៏មានអាងហែលទឹកមួយ និងទីធ្លាដែលត្រូវពន្លឺថ្ងែ ហើយដំណើរកំសាន្តនានាអាចត្រូវបានរៀបចំដើម្បីទស្សនា ឆ្នេរអូទ្រេះ រមណីយដ្ឋានភ្នំលើ ឧទ្យានជាតិរាម រមណីយដ្ឋានកោះទន្សាយ និងរមណីយដ្ឋានកោះពស់ ។ គេហទំព័ររបស់ពួកគេគឺ goldenseahotels.com។
- កាស៊ីណូ Fortuna មានទីតាំងស្ថិតនៅប្រហែល១៥ នាទីពីព្រលានយន្តហោះនៅលើរង្វង់មូលតោមាស (នៅជិតនឹងឆ្នេរ) ផងដែរ ។ នេះគឺជាការកន្លែងដើរលេងរបស់ពួកបរទេសក្នុងតំបន់ ជាពិសេសពេញនិយមជាមួយជនជាតិកូរ៉េ ប៉ុន្តែក៏មានសណ្ឋាគារដ៏ធំមួយសម្រាប់បណ្តាភ្ញៀវទេសចរទាំងឡាយ ។ បន្ទប់អាចត្រូវបានកកតាមគេហទំព័របស់ពួកគេ http://www.fortunahotelandcasino.com ។ ពួកគេបានផ្តល់នូវ Baccarat, blackjack, Poker បីសន្លឹកបៀ Caribbean stud poker, រ៉ូឡែត, Tai-Sai និង bigwheel ។
- ការស៊ីណូប៉ាលែសហូលីដេ(Holiday Palace Casino) គឺស្ថិតនៅលើឆ្នេរជ័យជំនះ ។ នេះមានម្ហូបឥណ្ឌូនេស៊ីដ៏អស្ចារ្យ និង Starbucks ចម្លងមួយ និងល្បែងម៉ាស៊ីនដ៏ល្អបំផុត (ស្លុត / Poker វីដេអូ) នៅក្នុងតំបន់ ។ សូមប្រយ័ត្នរាល់ពេលប្រើប្រាស់គេហទំព័រផ្លូវការរបស់ពួកគេ holiday-palace.com ដោយសារទម្រង់បែបបទកក់គឺសម្រាប់សណ្ឋាគារនៅប៉ោយប៉ែតរបស់ពួកគេ ។សូមចុចនៅទីនេះ ដើម្បីមើលវីដេអូយូធូប( YouTube) នៃប៉ាលែសហូលីដេ (Palace Holiday)ជាក់ស្តែង ក្នុងក្រុងព្រះសីហនុ ។
- កាស៊ីណូ និងសណ្ឋាគារកំពង់សោមស៊ីធី(Kampongsom City Casino & Hotel) មានទីតាំងស្ថិតនៅចំពីលើផ្លូវឯករាជ្យក្បែរសត្វតោ មាស ។ នេះការពិតជាកាស៊ីណូចំនួនពីរ ដែលបំបែកគ្នាដោយបន្ទប់សណ្ឋាគារប្រមាណជា ១០០ បន្ទប់ ដោយមានអំពូលភ្លើងនេអុងបំភ្ឡឺនៅខាងក្រៅ ។ វាក៏មានចំនួនអ្នកលេងល្បែងស៊ីសងជនជាតិ កម្ពុជាខ្ពស់បំផុតផងដែរ ទោះបីជាជម្រើសដ៏ល្អបំផុតសម្រាប់ជនបរទេស និងអ្នកទេសចរណ៍ផងដែរ ។
- កាស៊ីណូសមុទ្រពេជ្រ (Diamond Sea Casino) ស្ថិតនៅចំពីលើភ្នំជ័យជំនះ ។ វាក៏ជាកន្លែងពេញនិយមមួយជាមួយអ្នកស្រុក ។ វាត្រូវបានគេស្គាល់សម្រាប់ល្បែងបាកការាត( baccarat) អប្បរមា ១០ដុល្លារ របស់ខ្លួន ប៉ុន្តែក៏មានល្បែងដទៃទៀតរួមមានស្លុត (Slots) ជាច្រើន ។ បន្ទប់អាចត្រូវបានកក់នៅទីនេះនៅគេហទំព័រសណ្ឋាគារសំខាន់ៗដូចជា bookings.com ។ ដោយសារវាស្ទើរតែសម្រាប់អ្នកស្រុក (ដែលទាំងអស់មានភាពងាយស្រួល ហើយជាការល្អសម្រាប់ភ្ញៀវទេសចរក្នុងការមកទស្សនាផងដែរ) ពួកគេមិនមានគេហទំព័រផ្លូវការនោះទេ តាមដែលខ្ញុំបានដឹង ។
- រមណីយដ្ឋានឆ្នេរសុខា (Sokha Beach Resort) ជារមណនីយដ្ឋានដែលមានបំពាក់សំភារៈទំនើបៗនិងមាន តម្លៃថ្លៃ ។ ខ្ញុំមិនប្រាកដថា វាអាចត្រូវបានចាត់ថ្នាក់ជាកាស៊ីណូដែរឬទេ ដោយសារតែមានតែល្បែងម៉ាស៊ីននៅទីនេះប៉ុណ្ណោះ ។ វាមានឆ្នេរឯកជនប្រវែង១គីឡូម៉ែត្រ អាងហែលទឹកមួយដ៏អស្ចារ្យ កន្លែងលេងសម្រាប់កុមារមួយ ក្លឹបកាយសម្ព័ន្ធ ស្ប៉ា សូណា និងក្រុមតន្រ្តីជនជាតិហ្វីលីពីននៅពេលយប់ ។ ឥឡូវនេះសន្មត់ថាខ្ញុំកំពុងតែនិយាយនេះដូចជាអ្នកស្រុកម្នាក់ទៅចុះ ។ នៅលើគេហទំព័រ tripadvisor វាមានការត្រួតពិនិត្យឡើងវិញចំរុះ ។
កាស៊ីណូនៅតាមព្រំដែន
ក៏ដូចជាបណ្តាកាស៊ីណូដែលបានលើកឡើងខាងលើ យើងមានកាស៊ីណូជាច្រើនផ្សេងទៀត ដែលមានទីតាំងនៅតាមបណ្តោយព្រំដែនប្រទេសរបស់យើង ។ តំបន់ដែលល្បីជាងគេគឺក្រុងប៉ោយប៉ែតដែលជិតប្រមាណជា៤ ម៉ោងពីទីក្រុងបាងកក ប្រទេសថៃ និងជិះពីរបីម៉ោងពីខេត្តសៀមរាបប្រទេសកម្ពុជា ។ ត្រឡប់ទៅឆ្នាំ ១៩៩៩ វិញ នៅពេលកាស៊ីណូត្រូវបានហាមឃាត់នៅក្នុងចម្ងាយ ២០០គីឡូម៉ែត្រពីរាជធានី នេះគឺជាកន្លែងដែលមនុស្សភាគច្រើនបានមក ។ បើទោះបីជាតំបន់នេះគឺជាផ្នែកមួយនៃប្រទេសកម្ពុជា អ្វីៗគ្រប់យ៉ាងនៅទីនេះមានឥទ្ធិពលដ៏ធំសម្បើមពីប្រទេសថៃ ។ ជាការពិត កាស៊ីណូទាំងអស់នៅប៉ោយប៉ែតប្រើប្រាក់បាតថៃជារូបិយប័ណ្ណរបស់ខ្លួន ។
ប៉ោយប៉ែតក៏ល្បីល្បាញផងដែរ ឬប្រហែលមិនល្បីល្បាញគឺជាពាក្យប្រសើរមួយសម្រាប់ទាំងការភ្នាល់កីឡា និង ពេស្យាចារ ។ ជាមួយនឹងពេស្យាចារវិញ វាជាករណីសោកស្តាយមួយ ដែលការជួញដូរមនុស្សអាចនឹងក្លាយជាបញ្ហា ។ រឿងនេះអាចត្រូវបានអាននៅលើគេហទំព័រសិទិ្ធមនុស្សជាច្រើន ។ តាមការអនុវត្ត
ប៉ោយប៉ែតមិនមានច្បាប់ទម្លាប់ទេ ហើយត្រូវបានគេហៅឈ្មោះក្រៅថាជាតំបន់ Wild West នៃអាស៊ីអាគេ្នយ៍ (wild west សំដៅទៅលើអំឡុងពេលដំបូងនៃប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក នៅពេលមិនមានច្បាប់ជាច្រើន ហើយគឺជាការនិយាយជាអន្តរជាតិ ដោយសារខ្សែភាពយន្តនានាដែលបានបង្កើតអំឡុង ពេលនេះ ដែលត្រូវបានហៅឈ្មោះក្រៅភាពយន្តខៅបោយ) ។ ភាពគ្មានច្បាប់ទម្លាប់ក៏បាននិយាយបញ្ឆិតបញ្ឆៀងឱ្យដឹងផងដែរក្នុងអត្ថបទមួយនៅលើការភ្នាល់បាល់នៅប៉ោយប៉ែតដោយ កាសែតចក្រភពអង់គ្លេសដ៏ធំមួយ ។
ព្រំដែនដទៃទៀតទាំងអស់របស់យើងជាមួយប្រទេសថៃមានកាស៊ីណូទាំងនៅជិតព្រំដែន នៅលើបង្គោលសីមាព្រំដែរ ឬទាំងពីរ ។ ទាំងនេះត្រូវបានផ្សព្វផ្សាយនៅក្នុងអត្ថបទរបស់ខ្ញុំស្តីអំពី កាស៊ីណូប្រទេសថៃ. ។ នេះគឺជាការពិតផងដែរនៃព្រំដែនរបស់យើងជាមួយប្រទេសវៀតណាម ដោយមានក្រុងបាវិតកំពុងក្លាយជាទីតាំងដ៏មានប្រជាប្រិយភាពបំផុត ។ អ្នកអាចអានបន្ថែមអំពីកាស៊ីណូនៅប្រទេសវៀតណាមនៅក្នុងអត្ថបទរបស់ខ្ញុំ នៅទីនេះ ។
កាស៊ីណូព្រំដែន និងកាស៊ីណូដែលនៅក្នុងក្រុងព្រះសីហនុស្ថិតក្នុងចំណោមតំបន់ទាក់ទាញភ្លៀវទេសចរណ៍ដ៏ធំបំផុតរបស់ប្រទេសកម្ពុជា
អ្នកនយោបាយរបស់យើងមើលឃើញថាទាំងនេះជាអ្វីមួយដែលថាមិនអាចជៀសវាងបាន ។ បើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង នៅខែសីហាឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ចេញយោបល់៖
ខ្ញុំមិនចូលចិត្តកាស៊ីណូឡើយ ប៉ុន្តែគោលបំណងដ៏ធំបំផុតក្នុងការផ្តល់ការអនុញ្ញាត្តិឱ្យពួកគេសាងសង់ គឺដើម្បីការពារព្រំដែន ។ មនុស្សអាចដកតម្រុយព្រំដែន ប៉ុន្តែមនុស្សមិនអាចដកយកសណ្ឋាគារកម្ពស់ប្រាំជាន់បានឡើយ ។ សូមកុំឆ្ងួតពេក ។ អ្នកបង្ខំឱ្យខ្ញុំនិយាយអំពីវា ។ នេះគួរតែជាយុទ្ធសាស្រ្តសម្ងាត់មួយដើម្បីការពារប្រទេសជាតិ ។
នេះគឺជាផ្នែកមួយនៃការនិយាយដោយឥតភស្តុតាងក្នុងសុន្ទរកថារយៈពេល៥ ម៉ោងទៅកាន់សភា ដែលលោកបានថ្កោលទោសទៅលើការចោទប្រកាន់របស់គណបក្សប្រឆាំង ដែលថាគាត់បានអនុញ្ញាតឱ្យជនជាតិវៀតណាមទន្រ្ទានព្រំដែនរបស់យើងជាមួយការសាងសង់កាស៊ីណូ ។ ខ្ញុំគិតថាគាត់បានបង្កើតនូវជំហររបស់គាត់ដែលត្រូវបានគេស្គាល់ច្រើនលើកច្រើនសារមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។ ភ្ញៀវទេសចរដែលលេងល្បែងស៊ីសងនៅទីនេះគឺមិនអីទេ ប៉ុន្តែអ្នកស្រុកមិនអាចលេងបាននោះទេ ។ គាត់បាននិយាយយ៉ាងសកម្មខ្លាំងណាស់ប្រឆាំងនឹងការភ្នាល់កីឡាក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនខេបូសិក (CamboSix) ដែលជាក្រុមហ៊ុនភ្នាល់ស្របច្បាប់តែមួយពីមុនរបស់យើងត្រូវបានលុបចោលនៅដើមឆ្នាំ ២០០៩ ។
ដោយពិចារណាលើជំហររបស់នាយករដ្ឋមន្រ្តី ការពិតដែលណាហ្គាវើលទទួលបានអាជា្ញប័ណ្ណរហូតដល់ឆ្នាំ២០៦៥ ការអភិវឌ្ឍនៅក្រុងព្រះសីហនុកំពុងមានការរីកចំរើនយ៉ាងខ្លាំងក្លា ការកើនឡើងនៃតួលេខទេសចរណ៍ដែលគួរឲ្យចាប់អារម្មណ៍ ជាដើម ខ្ញុំគិតថា វាមានសុវត្ថិភាពដែលនិយាយថា កាស៊ីណូនៅប្រទេសកម្ពុជាមានស្ថេរភាព ហើយនឹងបន្តកើនឡើងកាន់តែច្រើនបន្ថែមទៀតផងដែរ ។ រឿងតែមួយគត់ដែលខ្ញុំអាចដឹងមុនដែលកំពុងតែផ្លាស់ប្តូរឧស្សាហកម្មមួយចំនួននាពេលអនាគតនោះគឺប្រទេសថៃឡង់ដ៍ ។
ព្រះមហាក្សត្រ Rama IX (Bhumibol Adulyadej) របស់ប្រទេសថៃឡង់ដ៍នឹងមានព្រះជន ៨៦ ព្រះវស្សា ត្រឹមថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៣។ ទ្រង់បានក្លាយជាព្រះមហាក្សត្ររបស់ប្រទេសថៃឡង់ដ៏ តាំងពីឆ្នាំ១៩៤៦មកម្លេះ ។ វាជាការសម្រេចចិត្តរបស់ទ្រង់ ដែលប្រទេសថៃគឺមិនមែនជាកន្លែងសម្រាប់កាស៊ីណូនោះទេ ប៉ុន្តែកាស៊ីណូដែលនៅតាមបណ្តោយព្រំដែរគឺមិនមានបញ្ហានោះទេ ។ ក្នុងអំឡុងពេលដែលនៅសេសសល់នៃរជ្ជកាលរបស់ទ្រង់ នេះ ស្ទើរតែជាការពិតណាស់វានឹងនៅតែមានបញ្ហា ។
ដោយសារតែភ្ញៀវទេសចរមកពីប្រទេសថៃគឺជាប្រភពដ៏សំខាន់នៃប្រាក់ចំណូលសម្រាប់យើង នេះអាចជះឥទ្ធិពលដល់អ្វីៗនាពេលអនាគត ដែលពួកគេធ្វើឱ្យការលេងល្បែងស៊ីសងស្របច្បាប់ ។ វាក៏នឹងបង្កើតបានជាស្ថានភាពមួយ ដែលប្រជាជនកម្ពុជាជាច្រើនឆ្លងព្រំដែន ដើម្បីទៅលេងល្បែងក្នុងប្រទេសថៃផងដែរ (ផ្ទុយទៅនឹងអ្វីដែលយើងមាននៅពេលឥឡូវនេះ) ។ នេះគឺជាសាច់រឿងមួយដែលអាចបណ្តាលប្រទេសរបស់យើងឱ្យបោះបង់ចោលនូវគោលនិយោបាយមិនមែនជនក្នុងស្រុកដែលត្រូវបានអនុ វត្តយ៉ាងកម្ររបស់យើង ។ រហូតដល់ពេលនោះ ជម្រើសដ៏សុវត្ថិភាពបំផុតសម្រាប់យើងនៅតែជាការភ្នាល់លើបណ្តាញអ៊ីនធើណែ តដោយប្រើប្រាស់គេហទំព័រអន្ដរជាតិ ។